ក្រុមហ៊ុន Honda និង Nissan បានយល់ព្រមពិភាក្សាគ្នាកាលពីថ្ងៃអង្គារដែលរាយការណ៍ដោយកាសែត Nikkei ពួកគេទាំងពីរកំពុងតែមានបញ្ហាក្នុងការប្រកួតប្រជែងក្នុងវិស័យ EV (Electric Vehicle) ដែលរួមមាន Tesla និងក្រុមហ៊ុនផលិតរថយន្តចិន BYD ។
ក្រុមហ៊ុនផលិតរថយន្តរបស់ចិនភាគច្រើន បានកកូរទឹផ្សារផលិតរថយន្តនៅទូទាំងពិភពលោក ហើយនៅពេលដែលក្រុមហ៊ុនធំមួយចង់ផ្លាស់ប្តូរទៅផលិតថយន្តអគ្គិសនីទាំងអស់នោះ វាត្រូវការលទ្ធភាពជាច្រើន និងការអភិវឌ្ឍន៍យ៉ាងច្រើនផងដែរ។
ម្យ៉ាងវិញទៀត វិធានការនេះអាចជាការផ្លាស់ប្តូរមួយដើម្បីកាត់បន្ថយពន្ធរបស់ Trump ។ នៅសហរដ្ឋអាមេរិក ក្រុមហ៊ុន Honda មានរោងចក្រចំនួន 12; ទន្ទឹមនឹងនេះ Nissan មានរោងចក្រចំនួន ៣ នៅទូទាំងប្រទេស។ ការបញ្ចូលគ្នានេះនឹងធ្វើឱ្យការផលិតនៅអាមេរិកកើនឡើងជាងមុន និងកាត់បន្ថយការប្រឈមនឹងពន្ធនាំចូល។
![](https://khmercardeal.com/wp-content/uploads/2024/12/HN-1024x576-1.jpg)
យើងគិតថាក្រុមហ៊ុនទាំងពីរនឹងបង្កើតផលប្រយោជន៍ដល់ទីផ្សាររថយន្ត ព្រោះក្រុមហ៊ុន Honda មានផលិតផលគួរឱ្យទាក់ទាញ។ ហិរញ្ញវត្ថុ ក្រុមហ៊ុន Honda និង Nissan ជាក្រុមហ៊ុនផលិតរថយន្តទី 2 និងទី 3 នៅប្រទេសជប៉ុន ដោយក្រុមហ៊ុន Toyota ជាក្រុមហ៊ុនលេខមួយ។ តម្លៃទីផ្សាររៀងៗខ្លួនរបស់ Honda និង Nissan គឺ 5.95 ពាន់ពាន់លានយ៉េន (38.8 ពាន់លានដុល្លារ) និង 1.17 ពាន់ពាន់លាន (7.6 ពាន់លានដុល្លារ)។
ប្រសិនបើជោគជ័យ ការរួមបញ្ចូលគ្នានេះនឹងធ្វើឱ្យពួកគេក្លាយជាក្រុមហ៊ុនផលិតរថយន្តមួយ ក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តធំជាងគេ បំផុតនៅលើពិភពលោក នៅពីក្រោយក្រុមហ៊ុន Toyota និង VW ហើយក៏អាចនាំ Mitsubishi នៅក្រោមដំបូលផងដែរ។
តើយើងរំពឹងអ្វីខ្លះក្នុងនាមជាអ្នកប្រើប្រាស់? ជាធម្មតា ការបញ្ចូលគ្នាបែបនេះបង្កើតឱ្យមានតម្លៃទាបសម្រាប់ម៉ាករង។ ជាពិសេស EV ហើយយើងឃើញថា EV រីកចម្រើនយ៉ាងឆាប់រហ័សក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែរថយន្ត EV នៅតែមានតម្លៃថ្លៃ និងខ្វះទឹកន្លែងសាកថ្មផងដែរ។
របាយការណ៍ត្រូវបានកែសម្រួលដោយ KCD