កញ្ចក់របស់រថយន្តគឺជាផ្នែកមួយដ៏ចាំបាច់ដែលអនុញ្ញាតឱ្យមើលឃើញយ៉ាងច្បាស់ពីផ្លូវខាងមុខ និងការការពារពីធូលីដី ឬ កំទេចកំទីផ្សេងៗ។ ដោយសារផលិតឡើងពីកញ្ចក់ វាជារឿងធម្មតាដែលវាតែងតែប្រឈមមុខនឹងការ បែកប្រេះស្រាំ។  វាមានកត្តាជាច្រើនដែលបណ្តាលអោយកញ្ចក់ប្រេះស្រាំ វាអាចមកពីការប៉ះទង្គិចវត្ថុផ្សេងៗដែលហោះមកបុកកញ្ចក់ កំដៅក្តៅខ្លាំងដែលអោយកញ្ចក់រីកមាឌ និងអាយុកាលប្រើប្រាស់នៃកញ្ចក់។ កញ្ចក់​ប្រេះ​អាច​រាលដាល​ទៅពេញកញ្ចក់ទាំងមូល ដែលបណ្តាលអោយកញ្ចក់ទាំងមូលបែកតែម្តង ។ ខណៈពេលដែលការបើកបរជាមួយនឹងកញ្ចក់ប្រេះស្រាំគឺអាចធ្វើទៅបាន ប៉ុន្តែវានឹងបាំងទិដ្ឋភាព និង លទ្ធភាពមើលផ្លូវ និង អាចបែកដោយចៃដន្យនៅពេលដែលអ្នកកំពុងបើកបរ ដែលអាចបង្ករគ្រោះថ្នាក់ដល់អ្នក ឬអ្នកដំណើរផ្សេងទៀតនៅក្នុងរថយន្ត។ ប្រសិនបើអ្នកសម្គាល់ឃើញថា កញ្ចក់រថយន្តរបស់អ្នកចាប់ផ្តើមប្រេះ សូមផ្លាស់ទីទៅម្លប់ដែលគ្របដណ្តប់រថយន្តពីព្រះអាទិត្យ។ សីតុណ្ហភាពអាចបណ្តាលឱ្យកញ្ចក់រីកមាឌ។​ នៅពេលដែលកញ្ចក់ចុះត្រជាក់មកធម្មតាវិញ អ្នកអាចប្រើឧបករណ៍ជួសជុលកញ្ចក់ដែលប្រើជ័រកាវម៉្យាង និងឧបករណ៍សម្រាប់បិទ និងបញ្ចូលទៅក្នុងស្នាមប្រេះ។ ប្រសិនបើអ្នកមិនមានវាទេ អាចប្រើ កាវវិទ្យាសាស្រ្តជំនួសក៏បាន ដោយសារតែវាអាចទប់ស្នាមប្រេះ និងបន្ថយការរីករាលដាលនៃស្នាមប្រេះនៅលើកញ្ចក់បានបណ្តោះអាសន្ន។ ការ​ជួសជុល​កញ្ចក់​រថយន្ត​តម្រូវ​ឱ្យ​មាន​ការចាក់​បំពេញ​ពី​អ្នក​ជំនាញ​ ឬ​ការ​ផ្លាស់ប្តូរកញ្ចក់ថ្មីតែម្តង ​ដែល​អាច​ធ្វើ​បាន​នៅ​ហាង​ជួសជុល​រថយន្ត។ ការខួងគឺជាការជួសជុលដែលអាចធ្វើទៅបាន ប៉ុន្តែទាមទារបទពិសោធន៍ខ្ពស់។

ចំណុចដែលអាចយកចេញពីនេះ៖

1. ផ្លាស់ទីរថយន្តរបស់អ្នកទៅក្នុងម្លប់។

2. បិទស្នាមប្រេះដើម្បីការពារការរាលដាលទៅពេញកញ្ចក់។

3. ស្វែងរកអ្នកជំនាញដើម្បីជួសជុល ឬផ្លាស់ប្តូរកញ្ចក់ថ្មី។

a scene of careful restoration of broken glass

KCD Lab បាននិយាយថា “តម្លៃសម្រាប់ជួសជុលកញ្ចក់ប្រេះគឺប្រហែល 30 ដុល្លារ។ ហើយស្នាមប្រេះមានច្រើនប្រភេទ និងត្រូវពិនិត្យមើលសិនថាអាចជួសជុលបាន ឬ ក៏អត់។ សេវាកម្មនេះអាចធ្វើ នៅទីតាំងរបស់អ្នកផ្ទាល់ ឬនៅតាមយាន្តដ្ឋានដែលអ្នកទុកចិត្ត”