Kia EV9 ស៊េរីឆ្នាំ 2024 ជាង 12,000 គ្រឿង ដែលត្រូវបានលក់នៅសហរដ្ឋអាមេរិក កំពុងត្រូវបានប្រកាស់ហៅ អោយទៅជួបជាមួយក្រុមហ៊ុនចែកចាយដែលនៅជិតបំផុត។ មុខងារ RSPA (ចូលចតដោយស្វ័យប្រវត្តិ) អនុញ្ញាតឱ្យអ្នកបើកបរបញ្ជារថយន្តពីចម្ងាយទៅមុខ ឬថយក្រោយដោយចុចសង្កត់ប៊ូតុងនៅលើ តេឡេបញ្ជា ដោយមិនមាននរណាម្នាក់នៅក្នុងរថយន្ត។ មុខងារនេះដំណើរការបានយ៉ាងល្អនៅក្នុងកន្លែងចង្អៀត បន្តែវាអាចបណ្តាលឱ្យមានការប៉ះទង្កិចទ្វារ នៅពេល ចូល និងចេញពីរថយន្ត ប៉ុន្តែបញ្ហាជាមួយកម្មវិធីរបស់រថយន្តអាចបណ្តាលឱ្យរថយន្តឈប់មិនបានត្រឹមត្រូវ។

ដោយសារតែមានកំហុសជាមួយកម្មវិធី Integrated Electronic Brake (IEB) ប្រសិនបើអ្នកបើកបរបញ្ឈប់រថយន្តម្តងហើយម្តងទៀតដោយប្រើឧបករណ៍បញ្ជាពីចម្ងាយនៅឬ នៅល្បឿនតិចជាង 2 ម៉ាយក្នុងមួយម៉ោង នោះរថយន្តអាចប្រើសម្ពាធហ្វ្រាំងមិនគ្រប់គ្រាន់ ដែលអាចនាំឱ្យ ការឈប់រថយន្ត​ប្រើប្រាស់រយៈចំងាយឆ្ងាយខុសប្រក្រត្តី និងអាចបង្កររបួសស្នាមដល់​អ្នកថ្មើរជើងដែលស្ថិតនៅផ្លូវរបស់រថយន្ត។ ក្រុមហ៊ុនចែកចាយនឹងធ្វើបច្ចុប្បន្នភាពទៅលើកម្មវិធីប្រព័ន្ធហ្វ្រាំងអោយប្រសើរឡើងដែលនឹងអនុវត្តសម្ពាធហ្វ្រាំងខ្ពស់ក្នុងគ្រប់ស្ថានភាពទាំងអស់ដែលអ្នកប្រើប្រាស់ប្រើមុខងារ ចូលចតដោយស្វ័យប្រវត្តិ។

រថយន្ត EV9s ដែលរងផលប៉ះពាល់ត្រូវបានផលិតឡើងនៅចន្លោះពីថ្ងៃទី 25 ខែកញ្ញា ឆ្នាំ 2023 និងថ្ងៃទី 28 ខែឧសភា ឆ្នាំ 2024។ រថយន្តដែលផលិតបន្ទាប់ពីថ្ងៃទី 28 ខែឧសភា ឆ្នាំ 2024 ត្រូវបានដំឡើងកម្មវិធី IEB ដែលបានអាប់ដេតរួចជាស្រេច ដោយមិនស្ថិតនៅក្នុងបណ្តាររថយន្តដែលត្រូវប្រកាស់ហៅមកវិញនោះទេ។

EV9 ត្រូវបានគេស្គាល់ថាជារថយន្ត EV គ្រួសារដ៏ល្អបំផុតមួយនៅលើទីផ្សារនៅឆ្នាំនេះ។ ជាមួយនឹងតម្លៃចាប់ផ្តើមប្រហែល 99,000 ដុល្លារ EV9 មានកន្លែងអង្គុយ ប្រាំពីរកៅអី និងមានចម្ងាយបើកបររហូតដល់ 304 ម៉ាយពេលសាកពេញ អាស្រ័យលើទំហំថ្ម។ អរគុណដល់ថ្ម E-GMP 800-volt របស់វា រថយន្តគ្រួសារអគ្គិសនីរបស់ Kia នេះ អាចបញ្ចូលថាមពលពី 20% ទៅ 80% ក្នុងរយៈពេលប្រហែល 20 នាទី ដែលធ្វើអោយការធ្វើដំណើរផ្លូវឆ្ងាយរបស់អ្នកប្រើប្រាស់មានភាពងាយស្រួលជាងមុនបន្តិច។

KCD បានបន្ថែមថា Kia គួរតែគិតថ្លៃសេវាក្នុងការដោះស្រាយបញ្ហានេះ។
រៀបចំដោយ KCD និងសម្រាប់ព័ត៌មានបន្ថែម www.khmercardeal.com