ក្រុមហ៊ុន BYD បាននឹងកំពុងប្រកាស់ហៅរថយន្តចំនួន 97,000 គ្រឿងមកវិញ ដោយសារកំហុសបច្ចេកទេសដែលអាចបង្កហានិភ័យអគ្គីភ័យ
ក្រុមហ៊ុនផលិតរថយន្តធំជាងគេរបស់ចិនកំពុងប្រកាស់ហៅរថយន្ត Dolphin និង Yuan Plus EVs ដែលបានផលិតនៅចន្លោះខែវិច្ឆិកា ឆ្នាំ 2022 ដល់ខែធ្នូ ឆ្នាំ 2023 ដោយសារតែមានបញ្ហាទៅលើប្រព័ន្ធគ្រប់គ្រងចង្កូត នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋបាលរដ្ឋសម្រាប់បទប្បញ្ញត្តិទីផ្សារ។
តំណាងចែកចាយ BYD នឹងដោះស្រាយបញ្ហានេះដោយមិនគិតថ្លៃដល់អតិថិជនទាំងអស់
ម៉ូដែលទាំងពីរនេះលក់ដាច់បំផុតក្នុងឆ្នាំ 2023 ឬលក់បាន 3 លានគ្រឿងក្នុងមួយត្រីមាស បើយោងតាមសមាគមក្រុមហ៊ុនផលិតរថយន្តចិន (CAAM)។
BYD ដែលគាំទ្រដោយវិនិយោគិនអាមេរិក លោកWarren Buffett បាននិងកំពុងពង្រីកយ៉ាងឆាប់រហ័សនៅក្រៅប្រទេសចាប់តាំងពីឆ្នាំមុន ជាមួយនឹងតំណាងចែកចាយដែលបានបង្កើតឡើងនៅអាស៊ីអាគ្នេយ៍ មជ្ឈិមបូព៌ា និងអាហ្វ្រិក៕