និមិត្តរូបតំណាងក្រុមហ៊ុនរបស់អង់គ្លេស ក្រុមហ៊ុនMcLaren បានបង្ហាញជាផ្លូវការនូវរថយន្ត W1 ដែលជាអ្នកស្នងតំណែងពីរថយន្ត F1 និងរថយន្ត​ P1 Hypercars ដែលជារថយន្តបំបែកកំណត់ត្រា។ គ្រោងនឹងចេញលក់នៅឆ្នាំ 2026 រថយន្ត W1 មានលក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍ និងបច្ចេកវិជ្ជាទំនើបទាន់សម័យ ទោះបីជាសមត្ថភាពរបស់វាគឺស្ថិតនៅប្រកៀកគ្នាជាមួយនឹងម៉ូដែលថ្មីៗផ្សេងទៀតដូចជា 750S ក៏ដោយ។

ជាមួយនឹងតម្លៃចាប់ផ្តើម 2.1 លានដុល្លារ និងដំណើរការផលិតមានកំណត់ត្រឹមតែ 399 គ្រឿងប៉ុណ្ណោះ រថយន្ត W1 គឺនៅតែផ្តាច់មុខដូចរថយន្តជំនាន់មុនរបស់វាដែរ។ ថ្វីត្បិតតែវាមានតម្លៃខ្ពស់ខ្លាំងក៏ដោយ ក៏រថយន្តនេះត្រូវបានលក់ចេញយ៉ាងឆាប់រហ័សមុនការប្រកាសរបស់ខ្លួនទៅទៀត ដោយបង្កើតជាសំណួរថាតើលក្ខណៈពិសេសរបស់វាអាចរក្សាកេរ្តិ៍ដំណែលរបស់ McLaren បានដែរឬទេ។

ថាមពលនិងសមត្ថភាព

McLaren W1 ត្រូវ​បាន​ផលិត​ឡើង​សម្រាប់​ថាមពលសុទ្ធសាធ​ដែល​មាន​កម្លាំង 1,258 សេះ និង​កម្លាំង​បង្វិល 988 lb-ft។ ដោយយកគម្រូរចេញពីបច្ចេកវិជ្ជា Formula One រថយន្ត Hypercar មួយនេះបានរួមបញ្ចូលនូវសមាសធាតុ 3D-printed ទម្ងន់ស្រាល និងលក្ខណៈ aerodynamic ដែលបង្កើតកម្លាំងសង្កត់ចុះក្រោមចំនួន 2,205 ផោនក្នុង “Race” mode ។ នេះ​បើយើងបកប្រែ​ទៅ​ជា​សន្ទុះល្បឿន ​ពី 0-60 ម៉ាយក្នុង​មួយ​ម៉ោងគឺ​ត្រឹម​តែ 2.7 វិនាទី​ប៉ុណ្ណោះ ហើយ​ល្បឿន​កំពូលកំណត់ដោយ​អេឡិច​ត្រូនិក​គឺ 217 ម៉ាយក្នុង​មួយម៉ោង។

បច្ចេកវិទ្យា Hybrid

រថយន្ដនេះជារថយន្តអគ្គិសនីកូនកាត់ Plug-in Hybrid (PHEV) ហើយប្រព័ន្ធ Hybrid របស់ W1 មិនផ្តោតសំខាន់លើប្រសិទ្ធភាពប្រើប្រាស់ប្រេងនោះទេ។ ជំនួសមកវិញ វាជួយបង្កើនសមត្ថភាពរថយន្ត ដោយប្រើប្រាស់ម៉ូទ័រអេឡិចត្រិច ដែលបានរួមចំណែកបន្ថែមកម្លាំង 342 សេះ និងកម្លាំងបង្វិល 324 ផោន-ហ្វីត។ ទោះបីជាយ៉ាងណាក៏ដោយ ចំងាយដែលអាចបើកបរបានដោយប្រើអគ្គិសនីសុទ្ធ ត្រូវបានកំណត់ត្រឹមតែ 2 ម៉ាយប៉ុណ្ណោះ។ ឆ្នាំងសាកកម្រិត 2 អាចបញ្ចូលថ្មរហូតដល់ 80% ក្នុងរយៈពេលប្រហែល 20 នាទី។

វិស្វកម្មគួរឱ្យចាប់អារម្មណ៍

បេះដូងនៃរថយន្ត W1 គឺជាម៉ាស៊ីន V8 ចំណុះ 4.0 លីត្រ ដែលផ្តល់កម្លាំង 916 សេះ។ ថាមពលនេះត្រូវបានគ្រប់គ្រងតាមរយៈប្រអប់លេខស្វ័យប្រវត្តិ 8 វគ្គ dual-clutch បំពេញបន្ថែមដោយប្រព័ន្ធហ្វ្រាំង Hydrolic កម្រិតខ្ពស់ដែលមាន pistons ចំនួន 20 ដែលអាចបញ្ឈប់រថយន្តពី 124 ម៉ាយ (200 គ.ម) ក្នុងមួយម៉ោងត្រឹមរយៈចំងាយតែ 328 ហ្វីត (100 ម៉ែត្រ) ប៉ុណ្ណោះ។

សេចក្តីសន្និដ្ឋាន

ខណៈពេលដែល McLaren W1 បង្ហាញពីលក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍ និងការរចនាដែលផ្តល់កិត្តិយសដល់កេរ្តិ៍ដំណែលការប្រណាំងរបស់ម៉ាកនេះ វាប្រឈមនឹងការប្រកួតប្រជែងដ៏តឹងតែងពីគូប្រជែងដូចជា Venom F5 និង Bugatti’s Tourbillon នាពេលខាងមុខ។ លើសពីនេះ រថយន្តដែលដំណើរការដោយអគ្គិសនីពី Rimac, Lucid, Czinger និង Tesla ប្រហែលជាមានល្បឿនលឿនជាងរថយន្តនេះ។ ទោះជាយ៉ាងណាក៏ដោយ W1 សន្យាថានឹងជាការបន្ថែមដ៏រំភើប និងរហ័សរហួនដល់ត្រកូល McLaren ដែលកំពុងបន្តកេរ្តិ៍ដំណែលរបស់ Bruce McLaren ។

ម៉ាស៊ីន  
ប្រភេទMGP-8 90º V8
ទីតាំងMid, longitudinally mounted
សមាសធាតុaluminium alloy block and head
ទំហំ3,988 cc / 243.4 cu in
ចំនួនស៊ីឡាំង4 valves / cylinder, DOHC
ការបញ្ចូលឥន្ធនៈDirect Fuel Injection
ចំនួនទែកបូTwin Turbo
ថាមពល915 bhp / 683 kW
កម្លាំងបង្វិលជុំ900 Nm / 664 ft lbs @ 4,500 – 5,000 rpm
បន្ទាត់ក្រហម9,250 rpm
ចំនួនសេះ / លីត្រ229 bhp / liter
ម៉ូទ័រ    
ប្រភេទElectric Motor
ទីតាំងMid, longitudinally mounted
ថាមពល342 bhp / 255 kW
កម្លាំងបង្វិលជុំ440 Nm / 325 ft lbs
គ្រោងរថយន្ត      
តួcarbon-fibre composite monocoque
ប្រព័ន្ធបូម (fr/r)double wishbones, adaptive dampers
ប្រព័ន្ធចង្កូតelectro-hydraulic power steering
ហ្វ្រាំង (fr/r)ventilated carbon ceramic discs, 390mm (15.4 in), 6-pot caliper, ABS
ប្រអប់លេខDCT 8 speed Automatic
ប៉ុងRear wheel drive
ទំហំ    
ទម្ងន់1,399 kilo / 3,084 lbs
ប្រវែង / ទទឹង / កម្ពស់4,635 mm (182.5 in) / 2,191 mm (86.3 in) / 1,182 mm (46.5 in)
គម្លាតកង់​(fr/r)2,659 mm (104.7 in) / 1,676 mm (66 in) / 1,624 mm (63.9 in)
ធុងឥន្ធនៈ62 Litre (16.4 Gallon US / 13.6 Gallon Imperial)
ទំហំកង់ (fr/r)9.5 x 19 / 12.0 x 20
សំបកកង់ (fr/r)Pirelli P-Zero R 265/35 – R19 / 335/30 – R20
កំលាំង សមត្ថភាព
ថាមពលរួមបញ្ចូលគ្នា1,257 bhp / 938 kW
កម្លាំងបង្វិលជុំរួមបញ្ចូលគ្នា1,340 Nm / 988 ft lbs
ថាមពល/ទម្ងន់0.9 bhp / kg
ល្បឿនកំពូល350 km/h (217 mph) (limited)
0-100 គីឡូម៉ែត្រ / ម៉ោង2.7 s

អត្តបទដោយខ្មែរខាស៍ដៀល