មានការជជែកដេញដោលគ្នាជាបន្តបន្ទាប់អំពីម៉ាស៊ីនម៉ាស៊ូត និងម៉ាស៊ីនសាំង ទោះជាយ៉ាងនេះក្តី មានមនុស្សតែពីរបីនាក់ប៉ុណ្ណោះដែលអាចចូលរួមចំណែកក្នុងការជជែកវែកញែកប្រកបដោយចំណេះដឹង។ ជាធម្មតា រថយន្តធំៗភាគច្រើនត្រូវបានបំពាក់ដោយម៉ាស៊ីនម៉ាស៊ូត។ ដូច្នេះ នេះ​ជា​មូលហេតុ​ដែល​មិន​ធម្មតា​ទេ​សម្រាប់​អ្នក​ចូល​ចិត្ត​ រថយន្ត និង​អ្នក​ចែក​ចាយ​តែងតែឆ្ងល់​ថា​ហេតុ​អ្វីបានជាដូច្នេះ?

យើងនឹងពិភាក្សាអំពីភាពខុសគ្នាសំខាន់ៗរវាងម៉ាស៊ីនម៉ាស៊ូត និងម៉ាស៊ីនសាំង ហើយហេតុអ្វីបានជាម៉ាស៊ីនម៉ាស៊ូតជាជម្រើសដែលល្អសម្រាប់រថយន្តដឹកទំនិញធុនធ្ងន់ និងម៉ាស៊ីនខ្នាតធំជាដើម។

តើម៉ាស៊ីនម៉ាស៊ូតជាអ្វី?

នៅក្នុងម៉ាស៊ីនម៉ាស៊ូត ឥន្ធនៈត្រូវបានបូមចូលទៅក្នុងឡដុតបំផ្ទុះ។ បន្ទាប់មកខ្យល់នៅក្នុងបំពង់ឡនោះនឹងត្រូវបានបង្ហាប់ទៅសីតុណ្ហភាពខ្ពស់។ នៅពេលដែលប្រេងឥន្ធនៈ និងខ្យល់ត្រូវបានលាយបញ្ចូលគ្នា ប្រេងឥន្ធនៈនោះនឹងហួត ហើយនឹងត្រូវបានបញ្ឆេះដោយសារតែ សីតុណ្ហភាព និងសម្ពាធខ្ពស់ ។

នេះជាមូលហេតុដែលម៉ាស៊ីនម៉ាស៊ូតត្រូវបានគេស្គាល់ថាជាម៉ាស៊ីនបង្ហាប់-បញ្ឆេះ។

តើម៉ាស៊ីនសាំងជាអ្វី?

នៅក្នុងម៉ាស៊ីនសាំង ឥន្ធនៈនៅពេលបូមត្រូវបានលាយជាមួយខ្យល់ ជាធម្មតានៅក្នុង បេនសាំងcarburetor ។ បន្ទាប់មកល្បាយនេះត្រូវបានបញ្ចូលទៅក្នុងស៊ីឡាំងដែលវាត្រូវបានបង្ហាប់ដោយ ពីស្តុងpiston ។ បន្ទាប់មក ល្បាយខ្យល់-ឥន្ធនៈដែលបានបង្ហាប់ត្រូវបានបញ្ឆេះដោយផ្កាភ្លើងអគ្គិសនីដែលបង្កើតដោយប៊ូហ្ស៊ី ដើម្បីបង្កឱ្យមានការឆេះឡើង។

ម៉ាស៊ីនម៉ាស៊ូត Vs ម៉ាស៊ីនសាំង

ប្រភេទទាំង២ សុទ្ធតែជាម៉ាស៊ីនចំហេះខាងក្នុង ប៉ុន្តែ ដំណើរការក្នុងការចំហេះ ល្បាយឥន្ទនៈ­​និងខ្យល់ គឺមានភាពខុសគ្នាទាំងស្រុង។

ម៉ាស៊ីនម៉ាស៊ូតប្រើប្រព័ន្ធចាក់បញ្ឆេះដោយបង្ហាប់ ចំណែកម៉ាស៊ីនសាំងប្រើប្រព័ន្ធបញ្ឆេះដោយផ្កាភ្លើងប៊ូហ្ស៊ី។

ម៉ាស៊ីនម៉ាស៊ូតក៏ធន់ជាង និងប្រើប្រាស់បានយូរផងដែរ នៅពេលដែលជួសជុលផ្លាស់ប្តូរគ្រឿងបន្លាស់ថ្មី។

ពួកគេក៏មានប្រសិទ្ធភាពជាងម៉ាស៊ីនសាំងដែរ នេះគឺដោយសារតែហេតុផលពីរ;

• ការបិទបើកខ្យល់ដែលត្រូវការដើម្បីគ្រប់គ្រងថាមពលសាំងកាត់បន្ថយប្រសិទ្ធភាពម៉ាស៊ីន។ ម៉ាស៊ីនម៉ាស៊ូត មិនត្រូវការវាទេ ដូច្នេះហើយ ប្រសិទ្ធភាពម៉ាស៊ីនមិនថយចុះទេ។

• សម្ពាធស៊ីឡាំង និងសីតុណ្ហភាពដែលបង្កើតនៅក្នុងម៉ាស៊ីនម៉ាស៊ូត ផ្តល់នូវប្រសិទ្ធភាពកម្ដៅកាន់តែប្រសើរឡើង បើប្រៀបធៀបទៅនឹងម៉ាស៊ីនសាំង។

បេនសាំង (Carburetor)

ម៉ាស៊ីនសាំងត្រូវការ បេងសាំងcarburetor ដើម្បីដំណើរការ។ បេងសាំង ទទួលខុសត្រូវចំពោះការលាយឥន្ធនៈ និងខ្យល់។ បន្ទាប់​ពី​ការ​លាយ​រួច វា​ផ្ទេរ​ទៅបំពង់ស្រូប (Intake manifold) ដែល​វា​ត្រូវ​បាន​បញ្ឆេះ​ដើម្បី​បង្កើត​ការ​ឆេះផ្ទុះ ដែល​ផ្តល់​ថាមពល​ដល់​កង់​រថយន្ត។

ដោយឡែក ម៉ាស៊ីនម៉ាស៊ូត មិនត្រូវការ carburetor ទេ។ ដំបូង​វា​បង្ហាប់​ខ្យល់​ទៅ​សម្ពាធ​ខ្ពស់ បន្ទាប់​មក​ឥន្ធនៈ​ត្រូវ​បាន​ចាក់​ចូល​ទៅ​ក្នុង​ខ្យល់​ដែល​បាន​បង្ហាប់។ ទោះបីជាមានល្បាយក៏ដោយ សម្ពាធ និងសីតុណ្ហភាពខ្ពស់នៅក្នុងបំពង់ឡនឹងធ្វើឱ្យខ្យល់ហួត និងបញ្ឆេះ ដើម្បីជំរុញកង់អោយទៅមុខ។

សម្ពាធ​ដែល​ប្រើ​ក្នុង​ម៉ាស៊ីន​ម៉ាស៊ូត​គឺ​រហូតដល់ជិត​ពីរដង​នៃ​សម្ពាធដែលមាននៅក្នុងម៉ាស៊ីន​សាំង​។ អត្រានៃការចាក់ និងល្បាយឥន្ធនៈ-ខ្យល់ កំណត់អត្រានៃការឆេះបំផ្ទុះ។

នៅពេលដែលពពុះខ្យល់ ឬចំហាយប្រេងនៅក្នុងប្រព័ន្ធចែកចាយប្រេងម៉ាស៊ូត ការចាក់បញ្ចូលប្រេងត្រូវបានពន្យារពេល។ នេះគឺដោយសារតែប្រេងឥន្ធនៈនឹងត្រូវបានចាក់តែនៅពេលដែលខ្យល់និងចំហាយត្រូវបានបង្ហាប់ទៅនឹងសម្ពាធដែលត្រូវការ។

car engine

ពីស្តុង​​ (Pistons)

piston គឺជាសមាសធាតុស៊ីឡាំងនៃម៉ាស៊ីនចំហេះ។ វាបំប្លែងថាមពលដែលបានបញ្ចេញក្នុងកំឡុងពេលចំហេះឥន្ធនៈទៅជាសកម្មភាពមេកានិច។

កម្លាំងដែលបានបង្កើតត្រូវបានផ្ទេរទៅ ភ្លៅម៉ូទ័រ​ crankshaft តាមរយៈម្ជុល piston និងប្យែល​(connecting rod)។

ទោះជាយ៉ាងណាក៏ដោយ piston នៅក្នុងម៉ាស៊ីនម៉ាស៊ូត និងសាំងគឺដូចគ្នា លើកលែងតែមានភាពខុសគ្នាបន្តិចបន្តួច។

ពួកវាត្រូវបានផលិតចេញពីដែកដែលមានកាបូនទាប ឬលោហធាតុអាលុយមីញ៉ូម។ ទោះជាយ៉ាងណាក៏ដោយ ដោយសារម៉ាស៊ីនម៉ាស៊ូតត្រូវការសម្ពាធខ្ពស់ដើម្បីចាក់ប្រេងចូល ជាធម្មតា piston របស់វាតែងតែវែង និងក្រាស់ជាងម៉ាស៊ីនសាំង។

ការ​រចនា និង​មុខងារ​ធ្វើ​ឱ្យ​ពីស្តុង​ក្នុង​ម៉ាស៊ីនសាំង​ ​ខ្លី​ជាង​បើ​ធៀប​នឹង​ម៉ាស៊ីន​ម៉ាស៊ូត។ នេះមានន័យថា វាត្រូវការពេលវេលាតិចជាងសម្រាប់ ពីស្តុង ដើម្បីបញ្ចប់មួយវគ្គនៃការបំផ្ទុះចំហេះនៅក្នុងម៉ាស៊ីនសាំង។

វាបណ្តាលឱ្យមានសមាមាត្របង្ហាប់ទាប ដែលជាមូលហេតុនៃប្រសិទ្ធភាពម៉ាស៊ីនទាបរបស់វាផងដែរ។

ការបំពុលបរិស្ថាន

ជាធម្មតា ម៉ាស៊ីនម៉ាស៊ូតផលិតជាតិពុលតិចជាងបើប្រៀបធៀបជាមួយម៉ាស៊ីនសាំង។ ម៉ាស៊ីនម៉ាស៊ូតចាស់ៗអាចបញ្ចេញអុកស៊ីដអាសូតដែលត្រូវបានផ្សារភ្ជាប់ទៅនឹងគុណភាពខ្យល់មិនល្អ និងបញ្ហាផ្លូវដង្ហើម។ ប្រេងម៉ាស៊ូតមានថាមពលក្នុងមួយលីត្រច្រើនជាងម៉ាស៊ីនសាំង ដែលមានន័យថា វានឹងត្រូវការការដុតប្រេងតិចជាង ដើម្បីគ្របដណ្តប់ចម្ងាយដូចគ្នាទៅនឹងរថយន្តសាំង។

ដោយសារម៉ាស៊ីនម៉ាស៊ូត និងម៉ាស៊ីនសាំង ត្រូវបានតម្រូវឱ្យបំពេញតាមស្តង់ដារការបំភាយឧស្ម័នដែលមិនមានជាតិពុល ដូច្នេះហើយបានជាម៉ូដែលថ្មីៗភាគច្រើនឥឡូវនេះបានដំឡើងឧបករណ៍បំប្លែងកាតាលីក (សំបុកឃ្មុំ) នៅក្នុងបំពង់ស៊ីម៉ាំង។ ឧបករណ៍បំប្លែងកាតាលីករផ្លាស់ប្តូរសមាសធាតុបង្កគ្រោះថ្នាក់ពីការបំភាយរបស់ម៉ាស៊ីនទៅជាឧស្ម័នដែលមានសុវត្ថិភាពជាងមុន ដូចជាចំហាយទឹកជាដើម។

កាតាលីករ​បំបែក​ម៉ូលេគុល​មិន​សុវត្ថិភាព​នៅក្នុង​ឧស្ម័ន មុនពេល​ពួកវា​ត្រូវបាន​បញ្ចេញ​ជា​ផ្សែង​ទៅក្នុង​ខ្យល់។ ការរចនាថ្មីៗនៃកាតាលីករក៏ត្រូវបានគេសង្កេតឃើញផងដែរ ថាវាអាចកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈបានខ្ពស់ជាងមុន។

ម៉ាស៊ីនម៉ាស៊ូតទល់នឹងម៉ាស៊ីនសាំង៖ តើមួយណាល្អជាង?

ម៉ាស៊ីនម៉ាស៊ូតអាចបើកបរបានច្រើនម៉ោង និងស៊ីប្រេងតិចជាងម៉ាស៊ីនសាំង។ នេះ​ហើយ​ជា​មូលហេតុ​ដែល​ពួកវា​ត្រូវ​បាន​គេ​ប្រើប្រាស់​យ៉ាង​ល្អ​ក្នុង​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់ និង​ត្រាក់ទ័រ ដែល​ជាធម្មតា​ត្រូវការ​ការ​បើកបរ​យូរ​ដើម្បី​បំពេញ​ការងារ​ដូចជា​ការ​ដឹក​ជញ្ជូន ការ​កាត់​ស្មៅ ការ​សាងសង់ និងធ្វើ​ផ្លូវ ។ល។

ម៉ាស៊ីនម៉ាស៊ូតក៏ផលិតកម្លាំងបង្វិលជុំខ្លាំងជាងម៉ាស៊ីនសាំង ដែលល្អបំផុតសម្រាប់ការអូសទាញ និងសណ្តោងជាដើម។

ទាំងនេះគឺជាហេតុផលចម្បងដែលក្រុមហ៊ុនផលិតរថយន្តធំៗភាគច្រើនជ្រើសរើសម៉ាស៊ីនម៉ាស៊ូត ជំនួសឱ្យប្រេងសាំង។