វាជាធម្មតាទេនៅពេលដែលអ្នកត្រូវការប្តូរប្រេងរៀងរាល់ ៥ ទៅ ៦ ពាន់គីឡូម៉ែត្រ ប៉ុន្តែចំពោះការផ្លាស់ប្តូរ អាគុយថ្មីវិញធ្វើដូចនេះដែរមែនទេ? វាច្បាស់ណាស់គឺនៅពេលដែលអាគុយចាស់របស់អ្នកលែងដំណើរការ។

ចុះយ៉ាងណាដែរចំពោះការតម្រង់កង់? វាជាសេវាកម្មដែលយើងមើលរំលងជារឿយៗ ភ្ជាប់មកជាមួយអត្ថប្រយោជន៍ដ៏ល្អមួយចំនួនដូចជា ប្រសិទ្ធភាពស៊ីប្រេងតិចកាន់តែកើន ការជិះកាន់តែរលូន និងសុវត្ថិភាពយានយន្តកាន់តែប្រសើរ ប៉ុន្តែទាំងនេះគ្រាន់តែជាអត្ថប្រយោជន៍មួយចំនួនប៉ុណ្ណោះ។

នៅក្នុងអត្តបទនេះ យើងនឹងបង្ហាញអ្នកពីអត្ថប្រយោជន៍ទាំងអស់នៃការតម្រឹមកង់ ដែលពាក់ព័ន្ធនឹងការកែតម្រូវប្រព័ន្ធព្យួររបស់រថយន្តអ្នក ពោលគឺការតភ្ជាប់រវាងរថយន្ត និងកង់។

Hands of mechanic touching tyre at repair garage

1. ប្រសិទ្ធភាពប្រើប្រាស់ប្រេងឥន្ធនៈ

យោងតាមការស្ទង់មតិរបស់យើង ឬព័ត៌មានដែលបានពី ក្រុមហ៊ុនផលិតសំបកកង់ភាគច្រើន ការតម្រង់កង់ខុសអាចបង្កើនកម្រិតស៊ីសាំងរហូតដល់ 10% ។ ជំនួសឱ្យការរំកិលដោយរលូន សំបកកង់ដែលតម្រង់ខុស ត្រូវបានអូស កកិត នោះមានន័យថា ប្រសិនបើ កង់របស់អ្នកមិនត្រូវបានកែតម្រូវអោយត្រឹមត្រូវទេ អ្នកអាចនឹងចំណាយប្រាក់បន្ថែមលើការចាក់សាំងផងដែរ។

2. ដំណើររលូនជាងមុន

ប្រសិនបើសំបកកង់របស់អ្នកមិនស្របគ្នា នោះរថយន្តរបស់អ្នកមានទំនោរទៅខាងស្តាំ ឬខាងឆ្វេង ដែលនាំឱ្យមានរំញ័រ រដិបរដុប ឬ រំញ័រពេញរថយន្តតែម្តង។ ការតម្រង់កង់ធ្វើឱ្យការជិះរថយន្តរបស់អ្នករលូន និងរួមចំណែកដល់បទពិសោធន៍កាន់ចង្កូតកាន់តែប្រសើរ។

3. ធ្វើឱ្យប្រសើរឡើងនូវចង្កូត

អ្នក​ដឹង​ថា​កង់​រថយន្ត​របស់​អ្នក​មិន​ស្រប​គ្នា វា​កាន់​តែ​ពិបាក​ក្នុង​ការ​កាច់​ចង្កូត។ អ្នក​ប្រហែល​ជា​ឃើញ​ថា​ខ្លួន​អ្នក​កាន់​ចង្កូត​ទៅឆ្វេង ឬ ស្តាំបន្តិច ​ដើម្បី​ធ្វើអោយរថយន្តទៅ​ត្រង់ ឬ​វេរពី​ចំហៀងម្ខាង​ទៅ​ម្ខាង។ វាធ្វើឱ្យការបើកបររបស់អ្នកកាន់តែមិនស្រួល ហើយការខ្វះការគ្រប់គ្រង បង្កើនលទ្ធភាពប្រឈមក្នុងគ្រោះថ្នាក់។ ការតម្រង់កង់​ត្រឹមត្រូវ​មាន​ន័យ​ថា​អ្នក​អាចជៀសវាង​នឹង​បញ្ហា​ទាំង​នោះ និង​រក្សា​ការ​គ្រប់​គ្រង​រថយន្ត​របស់​អ្នក​ឲ្យ​មាន​ស្ថិរភាព។

4. ការជួសជុលរថយន្តកាន់តែតិច

យោងតាម ​​KCD Auto Lab ការតម្រង់កង់អាចត្រូវបានធ្វើដោយដៃ ប៉ុន្តែយើងស្នើឱ្យប្រើម៉ាស៊ីនតម្រង់កង់ ពីព្រោះប្រាក់តិចតួចលើការតម្រង់កង់អាចជួយអ្នកជៀសពីបញ្ហា ជួសជុលរថយន្តនៅថ្ងៃមុខ។ មានរណ្តៅជាច្រើន ជាពិសេសផ្លូវក្រាលកៅស៊ូមិនស្មើគ្នា។

5. សំបកកង់អាចប្រើប្រាស់បានយូរ

ប្រសិនបើអ្នករង់ចាំការតម្រង់កង់ វានឹងអាចនិយាយបានថាយឺតពេលហើយ។ ការ​មិនតម្រង់​កង់អាច​នាំ​ឱ្យ​មាន​ការ​សឹកសំបក​កង់​មិន​ស្មើរគ្នា និង​មុនកាលកំណត់ ជាលទ្ធផលការទិញសំបកកង់ថ្មីហាក់ដូចជាជម្រើសដ៏ល្អបំផុត ដែលញឹកញាប់ជាងមុនផងដែរ។ ប្រសិនបើអ្នកនៅជិតយានជំនិះរបស់អ្នកឥឡូវនេះ សូមពិនិត្យមើលសំបកកង់របស់អ្នក ដើម្បីមើលថាតើវាបង្ហាញសញ្ញាណាមួយនៃការសឹកសំបកកង់មិនស្មើគ្នា ឬសឹកមុនកាលកំណត់ទាំងបីប្រភេទនេះ៖

បែកព្រុយ៖ សំបកកង់ប្រែជា “ព្រុយ” នៅពេលដែលសំបកកង់រលោង ឬស្រុតនៅម្ខាង ហើយនៅថ្មីនៅម្ខាងទៀត។ ប្រភេទនៃការសឹកសំបកកង់នេះកើតឡើងនៅពេលដែលមានការរួមបញ្ចូលគ្នានៃការកំណត់ការតម្រង់កង់មិនត្រឹមត្រូវ។

សឹកផ្នែកសងខាង៖ តើសំបកកង់ខាងក្នុង ឬខាងក្រៅនៃសំបកកង់របស់អ្នកមើលទៅសឹកជាងផ្នែកកណ្តាលនៃសំបកកង់ទេ? វាអាចបណ្តាលមកពីការសឹក camber ។ Camber សំដៅលើមុំនៃសំបកកង់របស់អ្នកនៅលើស៊ុមរថយន្ត ហើយវាអាចជាវិជ្ជមាន ឬអវិជ្ជមានអាស្រ័យលើមុំ។ Camber វិជ្ជមាន (ផ្អៀងទៅខាងក្រៅ) ជាធម្មតាមានប្រយោជន៍ក្នុងការរក្សាយានជំនិះដែលមានលំនឹង ខណៈពេលដែល camber អវិជ្ជមាន (ផ្អៀងចូល) ជួយឱ្យយានជំនិះដែលមានសមត្ថភាពខ្ពស់គ្រប់គ្រងការបត់រថយន្ត។ ខណៈពេលដែល camber វិជ្ជមាន ឬអវិជ្ជមានបន្តិចបន្តួចគឺល្អ តែបើច្រើនពេកគឺផ្តល់ផលប៉ះពាល់ទៅវិញ។

ការសឹកកែងជើង និងម្រាមជើង៖ ថតរូបភាពសំបកកង់រថយន្តរបស់អ្នក បន្ទាប់មកពង្រីកមើល។ ផ្នែកនីមួយៗត្រូវបានគេហៅថា “ក្រឡាកង់” ។ នៅពេលដែលផ្នែកម្ខាងនៃក្រឡាកង់ហាក់ដូចជាសឹកលឿនជាងម្ខាងទៀតក្នុងទិសដៅវិលរបស់សំបកកង់ នោះវាត្រូវបានគេហៅថាការសឹកកែងជើង និងម្រាមជើង។ រោគសញ្ញានៃការសឹកកែងជើង/ម្រាមជើងអាចបណ្តាលមកពីការមានសំលេងរំខាន ឬរំញ័រ។

ឥឡូវនេះ តើអ្នកត្រូវការតម្រង់ និងថ្លឹងសំបកកង់របស់អ្នកញឹកញាប់ប៉ុណ្ណា? ជាទូទៅ​គួរ​ធ្វើ​រៀងរាល់​៩,០០០​គីឡូម៉ែត្រ ហើយ​ការតម្រង់នេះមានតម្លៃ​ចាប់ពី​១២៥,០០០​រៀល​ឡើងទៅ​។ កំណត់ពេលតម្រង់កង់នៅ KCD Auto Lab ឬតាមលេខ 017 777 270។