សួស្តីពិភពលោក! នៅទីនេះគឺជាចក្ខុវិស័យរបស់ Mercedes-Benz Vans នៃយុគសម័យថ្មី។ គ្រាន់តែបង្ហាញអោយឃើញបន្តិចទេ ប៉ុន្តែប្រាកដណាស់ នឹងនៅមានច្រើនទៀតដែលត្រូវបង្ហាញ។
ចាប់ពីឆ្នាំ 2026 តទៅ Mercedes-Benz Vans នឹងណែនាំស្ថាបត្យកម្ម Van Electric (VAN.EA) ដែលទើបបង្កើតថ្មី ដែលមានលក្ខណៈ ម៉ូឌុល និងអាចប្តូរមាត្រដ្ឋានបាន។ ជាមួយនឹង VAN.EA ក្រុមហ៊ុន Mercedes-Benz កំណត់ផ្លូវសម្រាប់រថយន្តវែនជំនាន់ថ្មីទាំងស្រុង។
VAN.EA អនុញ្ញាតឱ្យមានភាពខុសគ្នាយ៉ាងច្បាស់លាស់រវាងរថយន្ត ឯកជននៅក្នុងផ្នែក Luxury និងរថយន្តប្រើប្រាស់ទូទៅនៅក្នុងផ្នែក Premium។ គំរូនាពេលអនាគតនៃរថយន្តសម្រាប់ឯកជននឹងមានចាប់ពីរថយន្តវេនបែបគ្រួសារដែលមានគុណភាពខ្ពស់ និងរថយន្ត VIP ផ្តាច់មុខ រហូតដល់រថយន្ត limousines ធំទូលាយដែលបំពេញតាមការរំពឹងទុករបស់អតិថិជនដែលមានភាពទំនើបខ្ពស់។ តាមរយៈការពង្រីកបង្កើនផ្នែកកំពូលនៃ ផលិតផលរបស់ខ្លួន Mercedes-Benz Vans កំពុងតែកំនត់និយមន័យថ្មីសម្រាប់កម្រិតស្តង់ដាររបស់ខ្លួន។
ការបង្ហាញរថយន្តនេះគឺជាចក្ខុវិស័យរបស់ក្រុមហ៊ុន Mercedes-Benz Vans នៃរថយន្ត limousine ដ៏ប្រណិត ឆើតឆាយ និងធំទូលាយ ហើយផ្តល់នូវទស្សនវិស័យអំពីសមត្ថភាពដែល Mercedes អាចបំពេញបានតាម តម្រូវការខ្ពស់បំផុតរបស់អតិថិជន។ ការដាក់បង្ហាញលើកដំបូងនៅលើពិភពលោកនឹងធ្វើដើមឆ្នាំ 2025 ។
នេះបើតាមសារព័ត៌មាន Mercedes-Benz AG