ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការបញ្ជាក់ជាផ្លូវការសម្រាប់គំរូរថយន្តអគ្គិសនី EV9 ​នឹង​មាន​លក់​នៅទីផ្សារ​អឺរ៉ុប​ចាប់ពី​ឆ្នាំ ២០២៣ រួម​ជាមួយ​ទីផ្សារ​អាមេរិក និង​អាស៊ី។

រថយន្តអគ្គិសនីសុទ្ធ EV9 បានប្រវែងតួខ្លួនសរុប ៤,៩៣០ ម.ម ទទឹង ២,០៥៥ ម.ម និងកម្ពស់ ១,៧៩០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣,១០០ ម.ម នេះធ្វើឲ្យរថយន្តនេះមានទំហំដែលត្រូវបានចាត់ថ្នាក់ជារថយន្តប្រភេទ SUV ខ្នាតមធ្យមនៅអឺរ៉ុប។

ចំពោះផ្នែកបច្ចេកវិទ្យា EV9 នឹងក្លាយជារថយន្តដំបូងគេដែលបានបំពាក់ជាមួយបច្ចេកវិទ្យាបើកបរស្វ័យភាព “AutoMode” របស់ Kia ដែលនឹងដាក់ទៅលើម៉ូដែលទាំងអស់ទៅកាន់ទីផ្សារធំៗនៅឆ្នាំ ២០២៦ ជាមួយនឹងកញ្ចប់ប្រព័ន្ធជំនួយការអ្នកបើកបរ ADAS រួមបញ្ចូលទៅក្នុងប្រព័ន្ធ Highway Driving Pilot ដ៏ទំនើបផងដែរ។

By KCD