Volvo Cars Cambodia នាំចូលដោយក្រុមហ៊ុន HGB Group បានធ្វើការរៀបចំការបើកបរកម្សាន្តទៅកាន់ខេត្តកែប ដែលធ្វើឡើងជាពិសេសសម្រាប់អតិថិជន Volvo Cars ក៏ដូចជាមានការដាក់អោយបើកបរសាកល្បងផងដែរនូវរថយន្ត Volvo ស៊េរីថ្មីនាថ្ងៃទី 09 ខែកក្កដា ឆ្នាំ 2023 កន្លងទៅនេះ។

រថយន្ត Volvo XC40, XC60 និង XC90 ត្រូវបានដាក់អោយបើកបរសាកល្បងទៅកាន់រមណីយដ្ឋាន Kep West ដែលប្រភេទរថយន្ត SUV ទាំងអស់សាកសមជាមួយគ្រប់ស្ថានភាពផ្លូវ មិនថា ផ្លូវជាតិ ឬ ផ្លូវ Off-road នោះទេ រថយន្តទាំងនេះសុទ្ធតែអាចអោយអ្នកបើកបរគ្រប់គ្រងស្ថានការណ៍បើកបរបានយ៉ាងរលូន។ ជាក់ស្តែង ដូចជាដំណើរទៅកាន់ខេត្តកែបនេះផ្ទាល់តែម្តង ដោយសារតែមានផ្លូវខ្លះកំពុងតែត្រូវបានជួសជុល ដូចជា ផ្លូវដែលចេញពីខេត្តកំពត ទៅកាន់ខេត្តកែបមានសភាពខូចខាតច្រើន ជាពិសេសមានភ្លៀងធ្លាក់ជោកជាំ ដែលមានគ្រលុកធំៗច្រើន ដែលមិនបានចោទជាបញ្ហា ដោយសារតែប្រព័ន្ធសុវត្ថិភាពដ៏ល្អរបស់រថយន្ត Volvo XC40, XC60 និង XC90 ធ្វើការបានយ៉ាងមានប្រសិទ្ធភាព។

ប្រព័ន្ធសុវត្ថិភាពជាច្រើនរបស់រថយន្តទាំងបីនេះក៏ត្រូវបានធ្វើការសាកល្បងផងដែរក្នុងដំណើរកម្សាន្តនេះ ប៉ុន្តែខ្ញុំចាប់អារម្មណ៍ជាងគេនោះគឺ ប្រព័ន្ធផ្ដល់ដំណឹងអំពីរថយន្ដខាងស្ដាំរឺឆ្វេង នៅលើកញ្ចក់ទាំងសងខាង ,ប្រព័ន្ធទប់ចង្កូតពេលរអិល ,ប្រព័ន្ធចាប់ហ្រ្វាំងដោយស្វ័យប្រវត្តិ អ្វីដែលសំខាន់មានប្រព័ន្ធទប់លំនឹងរថយន្ដ បានធ្វើការងារដ៏ល្អពេលដែលយើងបានឆ្លងកាត់ ចង្កេះភ្នំ ក្នុងខេត្តកែប។

ទន្ទឹមនិងនេះផងដែរ ក្បួនកម្សាន្ដដែលបានទៅបរិភោគអាហារនៅភោជនីយដ្ឋាន The Wave ដែលជាក្រុមហ៊ុន របស់ Kep West  នៅលើឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៅ ខេត្តកែប មុនពេលត្រឡប់មកភ្នំពេញដោយសុវត្ថិភាព។