ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ភ្នំពេញ – ក្រុមហ៊ុន អ អិម អេ​ ខេមបូឌា បានធ្វើ​សន្និ​សីទសារព័ត៌មាន ​ស្តីពី ​ស្តង់​ដារ​សុវត្ថិភាព​យានយន្ត​ និង​សិទ្ធិនាំចូល​ផ្ដាច់​មុខ​លើ​រថយន្ត​ម៉ាក Land Rover មកកាន់ទីផ្សារកម្ពុជា។ សន្និសីទសារព័ត៌មាន​នេះបាន​ធ្វើឡើង​បន្ទាប់ពី ក្រសួង​ពាណិជ្ជកម្ម បានឯកភាព​កត់​ត្រា​ទទួល​ស្គាល់​សិទ្ធិ​នាំ​ចូល​ និងចែក​ចាយ​ផ្ដាច់​មុខ​លើ​ផលិតផល​រថយន្ត​ និង​គ្រឿង​បន្លាស់​ពាក់​ម៉ាក Land Rover របស់​ក្រុមហ៊ុន អ អិម អេ​ ខេមបូឌា។ លោក ងន សាំង អគ្គ​នាយកប្រតិបត្តិក្រុមហ៊ុន អ អិម អេ ខេមបូឌា ​មានប្រសាសន៍ថា “ក្នុងនាមជាអ្នកចែកចាយផ្តាច់មុខ ក្រុមហ៊ុន RMA Cambodia ជាក្រុមហ៊ុនតែមួយគត់ដែលទទួល​បាន​​សិទ្ធិនាំចូល និងចែកចាយ​លក់​​រថយន្តថ្មី​ ព្រម​ទាំង​គ្រឿងបន្លាស់​រថយន្ត​ម៉ាក Land Rover នៅក្នុងប្រទេសកម្ពុជា​ ហើយ​នេះ​បាន​បង្ហាញ​អំពី​ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុម​ហ៊ុន​យើងខ្ញុំ​ក្នុងការ​ធានាឱ្យបាន​​នូវស្តង់ដារគុណភាពខ្ពស់​​ សេវាកម្មល្អ​ និង​ការពេញចិត្តរបស់អតិថិជន​​”។  ក្រុមហ៊ុន​ សូម​លើកឡើង​អំពីកង្វល់ និង​ផលប៉ះពាល់​នៃការនាំចូលស្របគ្នា​​ចំពោះ​រថយន្ត និង​គ្រឿង​បន្លាស់​​ម៉ាក Land Rover ពីសំណាក់អ្នកនាំចូល​ដែលមិនទទួល​បាន​សិទ្ធិស្របច្បាប់ដូចខាងក្រោម៖

  • កត្តា​សុវត្ថិភាពយានយន្ត ​៖ រថយន្ត Land Rover ដែល​នាំ​ចូលនិង​ចែកចាយ​​ដោយ​ “អ្នកនាំចូលមិនទទួល​បាន​សិទ្ធិ​ផ្ដាច់មុខ”​ គឺជា​រថយន្តដែល​គ្មាន​ស្តង់ដារ​សុវត្ថិភាព និងមិនបាន​​ទទួល​ស្គាល់​ដោយ​រោងចក្រផលិត​ ព្រមទាំង​​មិន​បាន​គោរពតាម​ស្តង់ដារយានយន្ត​ដែល​​​កំណត់​ដោយ​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា នៃក្រសួង​ឧស្សាហកម្ម វិទ្យាសាស្រ្ត ​ បច្ចេកវិទ្យា និង​នវានុវត្តន៍ នោះឡើយ​។ អតិថិជនប្រហែលជាមិនជ្រាបទេថា ការទិញ​រថយន្ត ពី​អ្នកចែកចាយ​ដែល​មិនទទួល​បាន​សិទ្ធិ​នាំចូល​ស្របច្បាប់​ គឺជាការទិញរថយន្ត​​ដែល​គ្មាន​​ស្តង់ដារ​សុវត្ថិភាព​ ដែលអាច​បណ្តាល​​ឱ្យ​ម្ចាស់​រថយន្ត​ ឬ/និង​ អ្នករួមដំណើរ​​ប្រឈមនឹងហានិភ័យនៅពេលធ្វើចរាចរណ៍លើដងផ្លូវ។
  • ការធានា និងការថែទាំ ៖ អ្នកចែកចាយដែលមិន​ទទួល​បាន​សិទ្ធិ​នាំចូល​រថយន្ត​ Land Rover មិនអាចផ្តល់ការធានា ឬ សេវាកម្មក្រោយការលក់បាន​ត្រឹមត្រូវនោះ​ទេ។ នេះមានន័យថា អតិថិជនមិនអាច​ស្វែង​រក​ដំណោះស្រាយ​ក្នុងករណី រថយន្តខូច ឬខុសប្រក្រតី បានឡើយ​​។ អតិថិជន​ ក៏មិន​អាច​រក​គ្រឿងបន្លាស់ពិត​​ដែលទទួលស្គាល់តាមស្តង់ដាររបស់​រោងចក្រផលិត​ តាមរយៈអ្នកចែកចាយដែលគ្មានការអនុញ្ញាតបាន​ឡើយ​។ ដោយឡែក​ ក្រុមហ៊ុន RMA Cambodia ធានាផ្ដល់​ជូន​នូវគ្រឿងបន្លាស់រថយន្ត​ពិតប្រាកដ ដោយនាំចូល​​មក​ពីរោងចក្រផលិតដែលអាចជឿទុកចិត្តបាន។ ការជ្រើសរើសទិញរថយន្ត Land Rover ពីក្រុមហ៊ុន RMA Cambodia អតិថិជននឹង​ទទួលបានអត្ថប្រយោជន៍ជាច្រើនរួមមាន៖
  • ការធានារយៈពេល 5 ឆ្នាំ ឬ 150,000 គីឡូម៉ែត្រ (អាស្រ័យលើ​មួយណាមកដល់មុន)
  • សេវាថែទាំដោយឥតគិតថ្លៃរយៈពេល 5ឆ្នាំ ឬ65,000 គីឡូម៉ែត្រ (អាស្រ័យលើមួយណាមកដល់មុន)
  • ជំនួយដោះស្រាយបញ្ហាតាមដងផ្លូវ ២៤ ម៉ោង / ៧ ថ្ងៃក្នុងមួយសប្តាហ៍
  • អ្នកបច្ចេកទេសដែលមានការបណ្តុះបណ្តាលខ្ពស់ពីរោងចក្រ Land Rover កម្រិត Master
  • សេវាចល័តគ្របដណ្តប់ទូទាំងប្រទេស

ប្រវត្តិយានយន្តមិនច្បាស់លាស់​៖ រថយន្ត Land Rover ដែលទិញពីអ្នកចែកចាយគ្មានការអនុញ្ញាត ខ្វះប្រវត្តិដែលអាចផ្ទៀងផ្ទាត់បាន និងតាមដាន​ពេញលេញ មិនដូចរថយន្តដែលទិញពីក្រុមហ៊ុន RMA Cambodia នោះទេ។ ភាពខ្វះខាត​ព័ត៌មាន​នេះអាច​​បង្កឱ្យមាន​ក្តី​បារម្ភលើ​ប្រវត្តិយានយន្តទាំង​នោះ​រួមមាន​ ព័ត៌មាន​អំពី​ម្ចាស់កម្មសិទ្ធិ​ពីមុន កំណត់ត្រាជួសជុល​ និង​ប្រវត្តិ​ថែទាំរថយន្ត​ ជាដើម​។ ភាពមិនច្បាស់លាស់ទាំង​នេះអាចនាំឱ្យមានឧប្បត្តិហេតុមិនល្អ ឬគ្រោះថ្នាក់នៅពេលបើកបររថយន្តលើដងផ្លូវ ដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកបើកបរ ឬ/និង​អ្នកដំណើរ។

ការទិញ លក់ និងហិរញ្ញប្បទាន៖ រថយន្ត Land Rover ដែលទិញពីអ្នកចែកចាយគ្មានការអនុញ្ញាត អាច​មានតម្លៃលក់បន្ត (Resale Value) ទាបជាងបើធៀបនឹង​រថយន្តដែលបានទិញ​ពីក្រុមហ៊ុន RMA Cambodia ។ លើសពីនេះ​ ជម្រើ​សសេវាកម្ម​ហិរញ្ញប្បទាន អាច​មានដែន​កំណត់សម្រាប់អតិថិជន​ដែល​ចង់ទិញ​រថយន្ត​ពី​អ្នកចែកចាយដែល​គ្មានការអនុញ្ញាត ដោយ​សា​រតែ​​​​ស្ថាប័នធនាគារអាចនឹង​មាន​ការ​ស្ទាក់ស្ទើរក្នុងការផ្តល់ប្រាក់កម្ចី ឬ លក្ខខណ្ឌអំណោយផលណាមួយ​សម្រាប់រថយន្ត​បែប​នេះ។

ក្រុមហ៊ុន RMA Cambodia សូមសម្តែងក្តី​ព្រួយបារម្មណ៍ចំពោះឧបទ្ទវហេតុរថយន្ត Range Rover ឆេះក្នុងរាជធានីភ្នំពេញ និងនៅលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដែលបានកើតឡើងនាពេល​កន្លងមកនេះ​។​ ក្រុមហ៊ុន​សូមបញ្ជាក់សាជាថ្មី​​ថា រថយន្ត Range Rover ដែល​បានឆេះទាំង​នោះ​ មិនមែន​ជា​រថយន្ត​​ដែល​ទិញពី ក្រុមហ៊ុន RMA Cambodia នោះ​ទេ។ ឧបទ្ទវហេតុនៃការឆេះរថយន្ត Range Rover បានបង្កជាក្តីព្រួយ​បារម្ភដល់​​ ក្រុមហ៊ុន RMA Cambodia ក្នុងនាមជាអ្នកចែកចាយផ្តាច់មុខនូវ​រថយន្ត​ដែលមាន​ស្តង់ដារ​សុវត្ថិភាពខ្ពស់​​ ក៏ដូចជា បាន​បង្កផល​​ប៉ះពាល់​ដល់​ទំនុក​ចិត្តរបស់អតិថិជន ផងដែរ​។​ ដើម្បី​ធានាបាននូវ​គុណភាព និង​ស្តង់ដារ​សុវត្ថិភាពយាន​យន្ត​ ក្រុមហ៊ុន RMA Cambodia សូម​រំលឹក​ដល់​អតិថិជនទាំងអស់មេត្តា​ពិចារណាទិញ​រថយន្ត Land Rover ​ពីក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុន​មាន​សិទ្ធិនាំចូល​ និង​ចែកចាយស្របច្បាប់ក្នុង​ប្រទេស​កម្ពុជា​។

សម្រាប់ព័ត៌មានបន្ថែម​ទាក់ទងនឹងផលិតផល និងសេវាកម្ម អតិថិជន អាចទាក់ទងមកកាន់ ក្រុមហ៊ុន RMA Cambodia ដោយផ្ទាល់តាមរយៈ

JAGUAR LAND ROVER CAMBODIA
លោក ប៊ុន យី នាយករងគ្រប់គ្រងទូទៅនៃក្រុមហ៊ុន JLR CAMBODIA
ទូរស័ព្ទ៖ +855 23 888 811
អាស័យដ្ឋាន៖ 264A មហាវិថីសហព័ន្ធរុស្សី រាជធានីភ្នំពេញ ប្រទេសកម្ពុជា