ថ្ងៃទី ០៤ ខែ មេសា ឆ្នាំ 2024 ភ្នំពេញ – ក្រុមការងារ Khmer Car Deal បានចូលរួមសន្និសិទកាសែតជាលើកទី ២ នៅក្រុមហ៊ុន RMA Cambodia គឺជាក្រុមហ៊ុនដែលនាំចូលនូវរថយន្តនូវម៉ាកល្បីៗ លើពិភពលោក និង ចែកចាយផ្តាច់មុខសម្រាប់រថយន្ត Land Rover ជាក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុត របស់ពិភពលោក ហើយជាក្រុមហ៊ុនតែមួយគត់ដែលមានសិទ្ធលក់ និង ចែកចាយរាល់ផលិតផលរបស់ Land Rover នៅប្រទេសកម្ពុជា។ គោលបំណងនៃសន្និសិទកាសែតនេះគឺ ដើម្បីបង្ហាញអំពីការប្រើប្រាស់រថយន្ត Range Rover អោយកាន់តែប្រសើរឡើងនិង ស្រាយបំភ្លឺនៅចម្ងល់ មួយចំនួនពីមហាជនដែលទាក់ទងទៅនឹងរថយន្ត Land Rover ដែលថ្មីៗនេះ បើយោងតាមព័ត៌មានក្នុងស្រុក មានករណីឆេះរថយន្ត Range Rover ម្តងទៀតនៅលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ ក្នុងនោះដែរក៏មានសំណួរជាច្រើនបានចោតសួរទៅលោក Sajai Nalupurakkal ប្រធានផ្នែកសេវាកម្មជួលជុលរបស់ក្រុមហ៊ុន Land Rover Cambodia
ហេតុអ្វីបានជារថយន្តឆេះ?
មានហេតុផលជាច្រើនដែលកើតចេញពីកត្តារួមផ្សំគ្នាដូចជា ការធ្វេសប្រហែសក្នុងការថែទាំរថយន្តរបស់អ្នក ការខូចទ្រនាប់ការពារ លេចធ្លាយ (មិនថាទ្រនាប់ប្រេងឥន្ធនៈ ឬទ្រនាប់ការពារប្រេងរអិល) ឬប្រព័ន្ធខ្សែភ្លើងដែលមានបញ្ហាហានិភ័យកើនឡើង។ ការកែឆ្នៃរថយន្តខុសបច្ចេកទេស ការកែប្រែប្រព័ន្ធខ្សែភ្លើង ដោយអ្នកបច្ចេកទេសដែលគ្មានជំនាញច្បាស់លាស់ ការនាំយកយានជំនិះពីស្តង់ដារអឺរ៉ុប និងការកែប្រែប្រព័ន្ធបង្ហូរប្រេង (ចំហេះ) ដើម្បីដំណើរការជាមួយនិងលក្ខខណ្ឌ ប្រេងឥន្ធនៈរបស់ប្រទេសយើង អាចនាំឱ្យឡើងកំដៅ។
នៅពេលដែលម៉ាស៊ីនឡើងកំដៅខ្លាំង សារធាតុរាវរបស់វាដូចជាប្រេង និងទឹកស្អំម៉ាស៊ីនកើនឡើងដល់សីតុណ្ហភាពខ្ពស់ ហើយចាប់ផ្តើមហៀរចេញ ដែលអាចបញ្ឆេះលើផ្នែកម៉ាស៊ីនក្តៅ ឬប្រព័ន្ធបង្ហូរប្រេង(ចំហេះ)ដែលជាហេតុនាំឲ្យមានភ្លើងឆេះ និង ការប្រើប្រាស់គ្រឿងបន្លាស់ដែលមានតម្លៃទាប មិនមែនជារបស់ពិតក៏អាចរួមចំណែកដល់ហានិភ័យផងដែរ។
សម្រាប់ Khmer Car Deal ក៏យល់ស្របជាមួយលោក Sajai ដែរ ដែលករណីឆេះរថយន្តនេះគឺអាចនឹងកើតឡើងចំពោះគ្រប់រថយន្តទាំងអស់ ប្រសិនបើអ្នកប្រើប្រាស់មិនបានថែទាំគ្រប់គ្រាន់ និង ពិនិត្យអោយបានច្បាស់លាស់មុនពេលធ្វើដំណើរ មិនថារថយន្តម៉ាកណាក៏ដោយ ប្រសិនបើមានករណីលេចប្រេង បិទគម្របប្រេងមិនជិត លេចធ្លាយកៅស៊ូ ឬ លេចទឹកស្អំ គឺសុទ្ធសឹងតែជាបញ្ហាដែលអាចបង្ករអោយមានការឆាបឆេះរថយន្តនេះឯង។
ហេតុអ្វីបានជាបញ្ហានៅតែបន្តកើតមានឡើង បើទោះជាមានសន្និសីទសារព័ត៌មានកាលពីឆ្នាំមុន?
ពួកយើងបានយកចិត្តទុកដាក់ចំពោះរឿងនេះជានិច្ច ហើយយើងបានអនុវត្តយុទ្ធនាការត្រួតពិនិត្យដោយឥតគិតថ្លៃ សម្រាប់រថយន្ត Land Rover គ្រប់ប្រភេទ ដើម្បីធានាថារថយន្ត Land Rover ទាំងអស់មានសុវត្ថិភាពនៅលើដងផ្លូវ។ យើងបានខិតខំប្រឹងប្រែងដើម្បីចែករំលែកព័ត៌មានសំខាន់ៗនឹងចំណេះដឹងទៅកាន់អតិថិជន Land Rover ទាំងអស់បន្ទាប់ពីរថយន្ត Land Rover ដំបូងបានឆាបឆេះនៅលើដងផ្លូវល្បឿនលឿន។
ក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីឆ្នាំមុន យើងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្រើប្រាស់គ្រឿងបន្លាស់ពិតប្រាកដ និងការជួសជុលដែលធ្វើឡើងដោយអ្នកបច្ចេកទេសទទួលការបណ្តុះបណ្តាលពីចក្រភពអង់គ្លេស។ យើងពិតជាចង់ត្រួតពិនិត្យរថយន្តដែលបានឆេះទាំងនោះដើម្បីស្វែងរកមូលហេតុដែលបានកើតឡើង ប៉ុន្តែគួរអោយសោកស្តាយ ដែលរថយន្តទាំងនោះ មិនធ្លាប់បានទទួលសេវាកម្មរបស់យើងឡើយ ដូច្នេះហើយ យើងពុំមានទិន្នន័យក្នុងប្រព័ន្ធដើម្បីត្រួតពិនិត្យពីមូលហេតុ ដែលបានកើតឡើងនោះទេ។
Khmer Car Deal ក៏យល់ស្របនិងចង់បន្ថែមពីលើនេះទៀត ដែលក្នុងរយៈពេលប្រមាណ ២ ទៅ ៣ ឆ្នាំចុងក្រោយនេះ សន្ទុះនៃការគាំទ្ររថយន្ត Land Rover បានកើនឡើងគួរអោយកត់សំគាល់ ដែលបានឡើងខ្ពស់រហូតស្ថិតនៅកម្រិតលេខ ២ បន្ទាប់ពីរថយន្តម៉ាក Lexus ដូច្នេះហើយ រាល់ព័ត៌មានដែលទាក់ទងទៅនឹងរថយន្ត Land Rover តែងតែមានចំណាប់អារម្មណ៍ខ្ពស់ពីសំណាក់មហាជន ក៏ដូចជាខាងសារព័ត៌មានផងដែរ។ ដូច្នេះហើយទើបយើងតែងតែឃើញ រថយន្តឆេះនៅលើដងផ្លូវជារថយន្ត Land Rover ដែលរថយន្ត ម៉ាកផ្សេងៗទៀតក៏ធ្លាប់មានព័ត៌មានចុះផ្សាយដែរដូចជារថយន្តម៉ាក Lexus Toyota ជាដើម។
តើមានវិធីអ្វីការពាររថយន្តពីការឆាបឆេះ?
ដើម្បីការពារសុវត្តិភាពយានយន្ត និងសុវត្តិភាពរបស់លោកអ្នក សូមអញ្ចើញយករថយន្ត មកត្រួតពិនិត្យឲ្យបានទៀងទាត់សម្រាប់ការថែទាំ តាមកាលកំណត់ដោយប្រើប្រាស់គ្រឿងបន្លាស់ពិតប្រាកដរបស់ Land Rover និងការផ្ដល់សេវាកម្មដោយអ្នកបច្ចេកទេសដែលបានទទួលការបណ្តុះបណ្តាលយ៉ាងច្បាស់លាល់។
នៅពេលលោកអ្នកមកទទួលសេវាកម្មពីមជ្ឈមណ្ឌលតំហែទាំរថយន្ត Land Rover Cambodia យើងចាប់ផ្តើមតាមដានស្ថានភាពសុខភាពរបស់រថយន្តតាមស្តង់ដារបស់ មជ្ឈមណ្ឌលតំហែទាំរថយន្តយើង ជាមួយនឹងកំណត់ត្រានៃប្រវត្តិសេវាកម្មរបស់រថយន្ត និងណែនាំការជួសជុលចាំបាច់ណាមួយ ដើម្បីបង្ការពីហានិភ័យណាមួយដែលនឹកស្មានមិនដល់នៅលើដងផ្លូវ។ Khmer Car Deal “ជាធម្មតាគ្មាននណារម្នាក់ដែលមានសម្មត្ថភាពជួសជុលរថយន្ត ល្អជាងអ្នកផលិតរថយន្តនោះទេ ព្រោះអ្នកផលិតបានសិក្សានិងស្វែងយល់គ្រប់គ្រឿងបន្លាស់ទាំងអស់ ដើម្បីផ្គុំរាប់ពាន់គ្រឿងបង្គុំ និងគ្រឿងបន្លាស់ដើម្បីផលិតបានជារថយន្តមួយគ្រឿង ដូច្នេះហើយការជួសជុលដោយក្រុមការងារដែលបានឆ្លងកាត់ការ សិក្សា បណ្តុះបណ្តាល និង ប្រលងជាច្រើនដំណាក់កាលពីក្រុមហ៊ុនដោយផ្ទាល់ពិតជាផ្តល់បាននូវទំនុកចិត្ត និង ភាពកក់ក្តៅដល់ម្ចាស់រថយន្តជាក់ជាមិនខាន បើទោះបីជាតំលៃ រាងថ្លៃជាងយាន្តដ្ឋាននៅខាងក្រៅក៏ពិតមែន ប៉ុន្តែ គេនឹងអាចធានាបាននូវសុវត្ថិភាពល្អ គ្រឿងបន្លាស់ពិតប្រាកដ់ និងមិនមានហានិភ័យ ក៏ដូចជាសុខភាពផ្លូវចិត្តល្អ ពេលធ្វើដំណើរផ្លូវឆ្ងាយ។ ដែលបងប្អូនអាចស្វែងយល់បន្ថែមផ្ទាល់ពីលោក សៀង រិទ្ធ ប្រធានផ្នែករោងជាងនៃ Land Rover Cambodia នៅខាងក្រោមនេះ
ចែករំលែកអំពីទំនុកចិត្តរបស់គាត់ក្នុងការជួសជុលរថយន្ត
យើងមានក្រុមជំនាញដែលមានតុល្យភាពនៅក្នុងសេវាកម្មមេកានិក និងផ្នែករោគវិនិច្ឆ័យនៃកំហូចរថយន្ត អ្នកបច្ចេកទេសរបស់យើងទាំងអស់ត្រូវបានចុះឈ្មោះនៅក្នុងវេទិកាបណ្តុះបណ្តាល Land Rover ដោយបន្តការបណ្តុះបណ្តាលជាប្រចាំតាមរយៈថ្នាក់អនឡាញ និង រៀនផ្ទាល់នៅក្នុងថ្នាក់នៅសាលាបណ្តុះបណ្តាល Land Rover ក្នុងប្រទេសសិង្ហបុរី និងចក្រភពអង់គ្លេស។ នេះធានាថាក្រុមបច្ចេកទេសរបស់យើងរក្សាបាននូវចំណេះដឹង និងបច្ចេកវិទ្យាចុងក្រោយបំផុត។ ការរួមបញ្ចូលគ្នានៃបទពិសោធន៍របស់ពួកគេជាមួយនឹងការប្រើប្រាស់ឧបករណ៍វិនិច្ឆ័យពិតប្រាកដដែលមានប្រភពផ្ទាល់ពីរោងចក្រ Land Rover UK យើងអាចផ្តល់ឱ្យអ្នកនូវសេវាកម្មស្តង់ដារពិភពលោក Land Rover នៅក្នុងប្រទេសកម្ពុជា។
របៀបទំនាក់ទំនងជាមួយអតិថិជនជាមុនរបស់ក្រុមហ៊ុន Land Rover Cambodia
ក្រុមការងារផ្នែកទំនាក់ទំនងរបស់ពួកយើងគឺតែងតែរៀបចំរួចរាល់ជានិច្ចសម្រាប់ការទំនាក់ទំនងទៅកាន់អតិថិជន។ ពួកគាត់តែងតែផ្ដល់ព័ត៌មានថ្មីៗដែលបានបញ្ចូលពីខាងរោងចក្រដូចជា Software Update ឬ ក៏មានការតម្លើងថ្មីនៃផ្នែកណាមួយនៃរថយន្តដែលបានណែនាំពីខាងរោងចក្រពីចក្រភពអង់គ្លេសផ្ទាល់។ ក្រុមការងាររបស់ពួកយើងធានាថារថយន្តរបស់លោកអ្នកគឺស្ថិតនៅក្នុងស្ថានភាពល្អបំផុត។
ការយល់ឃើញពីសំណាក់អតិថិជនដែលយករថយន្តមកជួសជុលផ្ទាល់នៅក្រុមហ៊ុន Land Rover Cambodia
លោក គួច លេងឃាង ៖ “ខ្ញុំទិញឡាន Defender ពី RMA ព្រោះខ្ញុំជឿជាក់ និងទុកចិត្តលើគុណភាព និងសេវាកម្មរបស់ក្រុមហ៊ុន! ហើយខ្ញុំតែងតែទទួលបានការយកចិត្តទុកដាក់ពីផ្នែកសេវាកម្មរបស់ក្រុមហ៊ុន ដើម្បីត្រួតពិនិត្យឡាន ផ្លាស់ប្តូរប្រេងម៉ាស៊ីន និងការឆែកប្រព័ន្ធសុវត្ថិភាពជាដើម ជាពិសេសពេលត្រូវដល់ពេលមកឆែក រឺពេលត្រូវទៅឆ្ងាយម្តងៗ! ខ្ញុំមិនដែរបារម្ភទេ សឹងតែទិញឡានហើយចាំតែចាក់សាំង និងដូរប្រេងម៉ាស៊ីន តែប៉ុណ្ណឹង ។ មកកន្លែងរងចាំជួសជុលរថយន្តវិញស្ងាត់ល្អមានអាហារសំរន់ កាហ្វេ កន្លែងអង្គុយរងធំទូលាយស្អាត ខ្ញុំអាចអង្គុយរងចាំបណ្តើរធ្វើការបណ្តើរមិនខាតពេល
ពីមុនខ្ញុំយកឡានទៅធ្វើខាងក្រៅគិតថាធូរថ្លៃជាង ហើយហើយឥឡូវបន្ទាប់ពីខ្ញុំមកទទួលសេវាកម្មជាមួយក្រុមហ៊ុន Land Rover Cambodia គឺខ្ញុំអស់កង្វល់តែម្តង ហើយខ្ញុំតែងតែមកត្រួតពិនិត្យពេលដែលខ្ញុំធ្វើដំណើរផ្លូវឆ្ងាយជាមួយ តំលៃសមរម្យ ជាងល្អ គ្រឿងបន្លាស់ទុកចិត្ត ហើយឃើញរឿងឆេះថ្មីៗកាន់តែចង់មកអោយជាងជំនាញមើលអោយ ព្រោះថាសុវត្ថិភាពឡានមួយរឿង តែសុវត្ថិភាពអ្នកជិះ គ្រួសារយើងកាន់តែសំខាន់”
មធ្យោបាយដ៏ល្អបំផុត ធ្វើការជាវរថយន្តពី Land Rover Cambodia នាំចូលផ្តាច់មុខដោយ RMA Cambodia និងទទួលសិទ្ធចែកចាយផ្ទាល់ពីរោងចក្រ Land Rover United Kingdom និងបំពាក់ដោយស្តង់ដារធានាពីរោងចក្ររយៈពេល 3 ឆ្នាំ ឫ ១០០,០០០ គីឡូ។
ទំនាក់ទំនងផ្នែកលក់ – 070999111
ទំនាក់ទំនងផ្នែកសេវាកម្ម – 070999222